នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នាសាលសន្និសីទអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប បានបើកសម័យប្រជុំបច្ចេកទេសលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (អាយស៊ីស៊ី-ព្រះវិហារ) ក្រោមអធិបតីភាពរបស់ ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯកឧត្តម ហាវ ពីង អនុរដ្ឋមន្រ្តីអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មការជាតិយូណេស្កូចិន ។ ក្នុងឳកាសនោះក៏មានការចូលរួមពីសំណាក់ ឯកឧត្តមសហប្រធានចិន និងឯកឧត្តមសហប្រធានឥណ្ឌា ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ និងអស់លោកជាអ្នកជំនាញការជាតិ និងអន្តរជាតិជាច្រើនរូបទៀត។