/ អំពីស្ថាប័ន / នាយកដ្ឋានចំណុះ / នាយកដ្ឋាន​នគរូបនីយកម្ម​ អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ​ និង​ប្រជាសាស្ត្រ

នាយកដ្ឋាន​នគរូបនីយកម្ម​ អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ​ និង​ប្រជាសាស្ត្រ

នាយកដ្ឋាននគរូបនីយកម្ម អភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្រ្ត មានតួនាទី និងភារកិច្ចដូចតទៅ៖

  • ចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធដើម្បីគិតគូរ និងលើកផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព តុល្យភាព និងសមាហរណភាពក្នុងតំបន់ប្រាសាទព្រះវិហារព្រមទាំងតំបន់ពាក់ព័ន្ធផ្សេងទៀត
  • រៀបចំគម្រោងប្លង់មេសម្រាប់នគរូបនីយកម្មនៃតំបន់អភិវឌ្ឍន៍ (តំបន់ ៣) និងកំណត់ទិសដៅសម្រាប់បែបបទប្រើប្រាស់ដីធ្លី និងបទដ្ឋានសម្រាប់សាងសង់នៅតំបន់ប្រាសាទព្រះវិហារដោយសហការជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធរួចដាក់ជូនប្រធាន អ.ជ.ព.វ ពិនិត្យ និងសម្រេចតាមរយះអគ្គនាយកនៃអគ្គនាយកដ្ឋាន អ.ជ.ព.វ
  • ពិនិត្យ និងផ្តល់យោបល់លើការចេញលិខិតអនុញ្ញាតឲ្យរុះរើ និងសាងសង់សំណង់នានាសម្រាប់តំបន់ការពារដែលបានកំណត់ក្នុងព្រះរាជក្រឹត្យ