នៅព្រឹកថ្ងៃទី១៩​ ខែមករា ឆ្នាំ២០១៧ នាសាលប្រជុំបញ្ជាការដ្ឋានអង្គរក្សទិសប្រាសាទព្រះវិហារ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរជាតិព្រះវិហារប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមជាអធិបតីពីសំណាក់លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុក តុបបុត្រា អនុប្រធានអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។

ក្នុងពិធីនេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមេបញ្ជាការ មេបញ្ជាការរង តំណាងបញ្ជាការកងអង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ កងពលតូចលេខ​៨ លេខ៧ និងអង្គភាពនគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលព្រំដែន ព្រមទាំងអាជ្ញាធរស្រុកជាំក្សាន្ត ស្រុកគូលែន និងមេឃុំ មេភូមិដែលស្ថិតក្នុងតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកែរជាច្រើនរូបទៀត។

IMG_3571IMG_3574IMG_3572IMG_3588IMG_3607IMG_3597IMG_3609IMG_3614IMG_3594