នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានកម្មវិធីបិទវគ្គបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ ថា្នក់សហគមន៍ ដែលមានសមាសភាពចូលរួមមកពីក្រសួងទេសចរណ៍ តំណាងដោយលោក ជួប រតនា និងលោក យូ សុខា អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ និងមានការចូលរួមដោយប្រធាន និងអនុប្រធាននាយកដ្ឋាននានានៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិព្រះវិហារ លោកប្រធានភូមិកោះកែរ ព្រមទាំងសិក្ខាកាមចូលរួមសរុបចំនួន២២នាក់។ ក្នុងកម្មវិធីនេះដែរ មានការចូលរួមអានរបាយការណ៍បូកសរុបនៃវគ្គបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ដោយលោក យូ សុខា អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ការឡើងចូលរួមចំណាប់អារម្មណ៍នៃវគ្គបណ្តុះបណ្តាល ដោយតំណាងសិក្ខាកាមឆ្នើម ការចូលរួមមានមតិ សំណេះសំណាល និងផ្តាំផ្ញើ របស់លោក ជួប រតនា តំណាងឲ្យក្រសួងទេសចរណ៍ និងមតិចូលរួម និងសន្ទរកថាបិទកម្មវិធីដោយ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍តំណាងឲ្យអាជ្ញាធរជាតិព្រះវិហារ។ កម្មវិធីនេះក៏បានជ្រើសរើស និងកំណត់បាននូវ ស្លាកសញ្ញាសម្គាល់ ឈ្មោះ និង ពណ៌អាវ(ពណ៌គគីរ)របស់ សហគមន៍ទេសចរណ៍ប្រចាំប្រាសាទកោះកែរ។ ចុងក្រោយកម្មវិធីមានការថតរូបរួមគ្នាជាអានុស្សាវរីយ៍ផងដែរ។

CZZV0938HCZB7944PSTW9552SYGH4226