/ អាយស៊ីស៊ី-ព្រះវិហារ

អាយស៊ីស៊ី-ព្រះវិហារ

LogoICC Preah Vihear-3

អាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear) ជាពាក្យកាត់មកពីភាសាអង់គ្លេសថា International Coordinating Committee for the Conservation and Enhancement of the Temple of Preah Vihear ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​តំបន់​ប្រវត្តិសាស្រ្ត​ប្រាសាទ​ព្រះវិហារ​។

គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ព្រះវិហារ​ត្រូវ​បាន​បង្កើត​ឡើង​តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ភិបាល​របស់​អង្គការ​យូណេស្កូ​នា​សម័យ​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​២០១៤ ដែល​មាន​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា​ជា​សហ​ប្រធាន និង​មាន​សមាជិក ៧ ​ប្រទេស​ផ្សេង​ទៀត​មាន ប្រទេស​ជប៉ុន បារាំង សហរដ្ឋអាមេរិច ប៊ែលហ្សិក ថៃ កូរ៉េខាងត្បូង និងកម្ពុជា​។

អាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear) ជា​យន្តការ​អន្តរជាតិ​មួយ​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​ប្រាសាទ​ព្រះវិហារ ដែល​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​អ្នក​ជំនាញ​មក​ពីគ្រប់​ប្រទេស​ពាក់​ព័ន្ធ​ដើម្បី​លើក​តម្លៃ​ជា​សាកល និង​ស្នាដៃ​ឯក​នៃ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​លេច​ធ្លោ​ឲ្យ​ស្ថិត​នៅ​គង់​វង្ស​ជា​អមតៈ​។

អាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear) ជា​យន្តការ​អន្តរជាតិ​មួយ​ដើម្បី​សម្រប​សម្រួល​រាល់​ជំនួយ​ទាំងអស់​ដែល​ផ្តល់​ឲ្យ​ដោយ​ប្រទេស​ និង​អង្គការ​នានា​ដើម្បី​ការ​ការពារ អភិរក្ស និង​ស្តារ​ឡើង​វិញ​នូវ​ប្រាង្គ​ប្រាសាទ​នានា​ដែល​បាន​បាក់បែក ខូចខាត ដោយសារ​កត្តា​មនុស្ស និង​ធម្មជាតិ។

អាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear) នឹង​ក្លាយ​ជាវេទិកា​មួយ​ដែល​ស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ ជាតិពិន្ធុវិទូ និង​អ្នកជំនាញ​បច្ចេកទេស​ខាង​វិស័យ​ផ្សេងៗ​អាច​ផ្លាស់ប្តូរ​បទពិសោធន៍​របស់​ខ្លួន ក៏​ដូចជា​ចែក​រំលែក និង​ផ្តល់​ជា​ពុទ្ធិ និង​ទស្សនៈ​ចំពោះ​ការ​អភិរក្ស និង​អភិវឌ្ឍ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

20160321_DPM_SA_ICC-PV_3441

 

សូមទាញយករបាយការណ៍របស់អាយស៊ីស៊ី-ព្រះវិហារ ៖