ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងឯកឧត្តមជាច្រើនរូបទៀតបានអមដំណើរលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន ឡើងមកទស្សនា និងសំណេះសំណាលសួរសុខទុក្ខមន្ត្រីអភិរក្សអាជ្ញាធរជាតិ មន្ត្រីនគរបាល ដែលកំពុងបំពេញភារកិច្ចការពារបេតិកភណ្ឌជាតិតំបន់ប្រាសាទព្រះវិហារ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវបានសរសើរដល់មន្រ្តីអាជ្ញាធរជាតិដែលថែទាំ អភិរក្សសោភណ្ឌភាពបានល្អដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកាន់តែច្រើនថែមទៀត បន្ទាបមកលោកជំទាវក៏បានជូនថវិកាដល់មន្រ្តីអភិរក្ស មន្រ្តីនគរបាល ព្រមទាំងប្រគេនបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តកែវសិក្ខាគិរីស្វារៈមួយចំនួនផងដែរ។