ចាប់​តាំង​ពី​ថ្ងៃទី ១៧ ខែ មិថុនា រហូត​មក​ដល់​ថ្ងៃទី ២៥ ខែ​កក្កដា ឆ្នាំ ២០១៦ នេះ នាយកដ្ឋាន​រមណីយដ្ឋាន និងបុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​បន្ត​ដំណើរ​ការ​សកម្មភាព​ការងារ​ស្តារ​ប្រព័ន្ធ​ទឹក​បុរាណ​ស្រប​តាមបណ្តោយ​ស្ពាន​ហាល ចន្លោះ​ខ្លោង​ទ្វារ​ទៅ៤ និង ទី៥ អោយ​មាន​ដំណើរ​ការ​ទៅ​មុខ​ជានិច្ច ទោះ​ជា​មាន​ភ្លៀងធ្លាក់​ជោក​ជាំ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ក៏​ដោយ។

មក​ទល់​ពេល​នេះ​លទ្ធផល​ដែល​ទទួល​បាន​គឺ​ប្រហែល ៤៥ ភាគរយ​នៃ​ផែនការ ហើយ​ក្រុម​ការងារ​កំពុង​តែ​បន្ត​ធ្វើ​កិច្ចការ​នេះ​យ៉ាង​សកម្ម​ដើម្បី​ឈាន​ទៅ​បញ្ចប់​កិច្ចការ​ខាង​លើ​ឲ្យ​បាន​មួយ​រយ​ភាគ​រយ​នា​ពេល​ខាង​មុខ។
សូប​ជំរាប​ជូន​ថា​ការងារ​ស្តារ​ប្រព័ន្ធ​ទឹក​នេះ​គឺ​មាន​គោល​បំណង​បញ្ជៀស​មុខ​ទឹក​ដែល​តែង​តែ​ហូរ​ច្រោះ​មក​លើស្ពាន​ហាល និង​ព្រម​ទាំង​លើក​តំលៃ​ឡើង​វិញ​អំពី​ប្រព័ន្ធ​បុរាណ​ខាងលើ។